នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង ដើម្បីសិក្សាស្វែងយល់ក្នុងការការពារបរិស្ថានលើវិស័យទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសមាសភាពអញ្ជើញមកពីក្រសួងបរិស្ថានសរុបប្រមាណ៣០នាក់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា